តម្លៃមាសបង្ហាញសញ្ញាណនៃទិសដៅកើនឡើង
ភូមិន្ទ
4 ឆ្នាំមុន

តម្លៃមានទំនោរកើនឡើង និងបានកើនដល់តម្លៃខ្ពស់ក្នុងរយៈពេល ២សប្តាហ៍ក្នុងសប្តាហ៍នេះ ព្រមទាំងបានទាក់ទាញនូវចំណាប់អារម្មណ៍របស់វិនិយោគិន។ អ្នកជួញដូរលោហធាតុមានតម្លៃនេះ កំពុងទន្ទឹមរង់ចាំងនូវព័ត៌មានសំខាន់ដែលនឹងចេញពីសហរដ្ឋអាម៉េរិកក្នុងសប្តាហ៍នេះ ដែលនៅថ្ងៃព្រហស្បតិ៍ពេលព្រឹកនឹងមានព័ត៌មានពាក់ព័ន្ធនឹងសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់សម្រាប់ខែមករា ដែលរំពឹងទុកថានឹងមានការកើនឡើង ៧.២% ធៀបនឹងឆ្នាំចាស់ ហើយវានឹងក្លាយជាប្រធានបទដ៏ក្ដៅមួយ ប្រសិនបើតួលេខចេញផ្សាយដូចទៅនឹងការរំពឹងទុក។

ភាគហ៊ុនអាម៉េរិកហាក់ដូចកំពុងកើនឡើង ដែលសន្ទស្សន៍កំពុងតែកើនឡើងខ្ពស់ជាងមុន។ ការចេញផ្សាយនូវទិន្នន័យប្រាក់ចំណេញនៅតែបន្តជាចំណាប់អារម្មណ៍ទីផ្សារ។ ក្រៅពីការកើនឡើងនៃទិន្នន័យប្រាក់ចំណេញ វិនិយោគិននៅតែព្រួយបារម្ភទាក់ទងនឹងការកើនឡើងនៃអតិផរណា និងការរិតបន្តឹងនូវគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាល។ ការកើនឡើងនៃទិន្នផលបណ្ណបំណុលរតនាគារជាតិនៅសប្តាហ៍នេះ ដែលទីផ្សារកំពុងសម្លឹងទៅលើការដំឡើងអត្រាការប្រាក់នៅប៉ុន្មានខែខាងមុខនេះ។

ទីផ្សារក៏កំពុងយកចិត្តទុកដាក់ទៅលើការដាក់ពង្រាយទ័ព និងអាវុធរបស់រុស្ស៊ីនៅក្បែរទៅនឹងព្រំដែនរបស់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ីអាចនឹងមិនធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនឡើយ ស្របពេលដែលសហភាពអឺរ៉ុបកំពុងតែមានភាពច្របូកច្របល់ជុំវិញបញ្ហាការទូត។

តាមការវិភាគតាមបច្ចេកទេសវិញ តម្លៃនៃកិច្ចសន្យាអនាគតរបស់មាសមានការកើនឡើងដល់តម្លៃខ្ពស់បំផុត ក្នុងរយៈពេល ២សប្តាហ៍នៅថ្ងៃនេះ។ ទំនោរកើនឡើងរយៈពេលខ្លីត្រូវបានបង្កើតឡើង ហើយការកើនឡើងនេះនឹងទៅកាន់តម្លៃរបាំងដល់រឹងមាំមួយ ដែលតម្លៃខ្ពស់ក្នុងការមករា ក្នុងតម្លៃ ១,៨៥៦.៧០។ ប៉ុន្តែទំនោរធ្លាក់ចុះរយៈពេលខ្លី នឹងរុញតម្លៃទៅក្រោមតម្លៃទម្រដ៏រង់មាំ ដែលជាតម្លៃទាបសម្រាប់ខែមករា ក្នុងតម្លៃ ១,៧៨០.៦០។ របាំងទី១ ស្ថិតក្នុងតម្លៃ ១,៨៤០.០០ បន្ទាប់មកគឺ ១,៨៥០.០០។ ទម្រទី១ ស្ថិតក្នុងតម្លៃ ១,៨២៥.៥០ បន្ទាប់មកគឺ ១,៨១៦.០០។

វិភាគដោយ៖ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល

គេហទំព័រក្រុមហ៊ុន៖www.goldenfxlink.com 

ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd. 

ទូរសព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦

កំណត់ចំណាំ​៖​

​ក្រុមហ៊ុន​ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ឃែ​ភី​ថល​ ​ឯ​.​ក​.​បាន​ខិតខំ​ប្រឹងប្រែង​ធានា​ភាព​សុ​ក្រិត្យ​និង​ពេញលេញ​នៃ​របាយការណ៍​ស្រាវជ្រាវ​នេះ​។​​ទោះជាយ៉ាងណាក៏ដោយ​​ដោយហេតុថា​ទី​ផ្សារ​អាច​មាន​ការផ្លាស់ប្ដូរ​គ្រប់ពេល​វេលា​​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់យើង​មិន​ធានា​នូវ​ភាព​ពេញលេញ​និង​ភាព​សុ​ក្រិត្យ​ឡើយ​។​ព័ត៌មាន​នេះ​គឺ​សម្រាប់​តែ​ជា​ឯកសារ​យោង​តែប៉ុណ្ណោះ​។​​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​​​យក​ព័ត៌មាន​ស្តីពី​ការ​ជួញ​ដូរ​រូបិយបណ្ណ​បរទេស​​លោហៈ​ធាតុ​មាន​តម្លៃ​​និង​ផលិតផល​ហិរញ្ញវត្ថុ​ទាំងនេះ​ក្នុងនាម​ជា​ក្រុមហ៊ុន​ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​.​ដើម្បី​ផ្តល់​ជា​តម្លៃ​ទី​ផ្សារ​ ​ការ​ ​ផ្តល់​យោបល់​​ការស្ទង់មតិ​​និង​ការ​ទាក់ទាញ​វិនិយោគ​ឡើយ​។​​អតិថិជន​ត្រូវ​យល់​ដឹង​អំពី​ហា​និ​ភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​​ភាព​ប្រែប្រួល​នៃ​ទី​ផ្សារ​វិនិយោគ​​និង​ហា​និ​ភ័យ​នៃ​ការ​បាត់បង់​អាច​មាន​ទំហំ​ធំ​។​​អតិថិជន​ត្រូវ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​​និង​គោលបំណង​វិនិយោគ​ដើម្បី​សម្រេច​ទិសដៅ​វិនិយោគ​​និង​ជ្រើសរើស​ប្រភេទ​ផលិតផល​វិនិយោគ​ដែល​សមស្រប​បំផុត​សម្រាប់​ការយល់​ដឹង​របស់​ខ្លួន​។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត