ការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់មិនអាចបញ្ចប់នូវសេចក្តីព្រួយបារម្ភនៃការកើនឡើងនៃតម្លៃអតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយនោះទេ
S
SM
08 កុម្ភៈ 2022 07:39 AM

វិភាគដោយ: លោក Duke អ្នកវិភាគឯករាជ្យ

ការវិភាគមូលដ្ឋានព័ត៌មាន៖

ទិន្នន័យសេដ្ឋកិច្ចនៅថ្ងៃនេះគឺមានពន្លឺតិចតួច ហើយទំនោរទីផ្សារត្រូវបានគេរំពឹងថាកំពុងមានការប្រុងប្រយ័ត្ន។ ទីផ្សារកំពុងផ្តោតសំខាន់ទៅលើទិន្នន័យ CPI របស់សហរដ្ឋអាមេរិកសម្រាប់ខែមករា ដែលនឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ទោះបីជាមន្ត្រីរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក កំពុងតែមានភាពស្រពិចស្រពិលក៏ដោយ ក៏ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្ដាល នឹងត្រូវបានដំឡើងនៅខែមីនាខាងមុខនេះ។ ការដំឡើងក្នុងតម្លៃមូលដ្ឋានចំនួន ០.៥០%ត្រូវបានរំពឹងទុកដោយអ្នកចូលរួមក្នុងទីផ្សារ ទិន្នន័យការងារមិនមែនកសិកម្មដែលបានចេញផ្សាយកាលពីសប្តាហ៍មុនហាក់បញ្ជាក់អំពីកំណើនដ៏ល្អប្រសើរ ហើយទិន្នន័យការងារសម្រាប់ខែធ្នូ ក៏ត្រូវមានការកើនឡើងយ៉ាងខ្លាំងផងដែរ។

កំណើនការងារមានការកើនឡើងខ្លាំង ប៉ុន្តែបញ្ហានៃការរីករាលដាលនៃមេរោគកូវីដ១៩ នៅតែបន្ត។ ការបន្តរាំងស្ទះនៃសង្វាក់ពាណិជ្ជកម្មសកលនៅតែជាហានិភ័យសម្រាប់ការផ្គត់ផ្គង់ ដែលសញ្ញាណនៅតែមិនទាន់ឃើញនូវភាពល្អប្រសើរនោះឡើយ កត្តានេះហើយក៏កំពុងបណ្ដាលឲ្យមានការកើនឡើងនូវហានិភ័យនៃអត្រាអតិផរណាផងដែរ។

លើសពីនេះហានិភ័យភូមិសាស្ត្រនយោបាយរបស់ប្រទេសរុស្ស៊ី ប្រទេសអ៊ុយក្រែន និងអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិកក៏បានបង្កើននូវហានិភ័យនៅក្នុងទីផ្សារ ដែលនាំឲ្យមានកើនឡើងនៃតម្លៃមាសផងដែរ។

ដោយឡែក ការរំពឹងទុករបស់ទីផ្សារសម្រាប់ការដំឡើងអត្រាការប្រាក់ចំនួនប្រាំពីរដងក្នុងឆ្នាំនេះ បានកាត់បន្ថយការកើនឡើងនៃតម្លៃមាសផង ដែរ។

ការវិភាគតាមបច្ចេកទេស៖

តម្លៃប្រចាំសប្តាហ៍នៃមាសនៅតែស្ថិតក្នុងរាងត្រីកោណក្នុងចន្លោះតម្លៃ ១,៨៦០ ទៅ ១,៧៨០។ នៅក្នុងទិន្នន័យ CPI ខែមករា សន្ទុះកើនឡើងនៃតម្លៃមាសបង្ហាញសញ្ញាណនៃការធ្លាក់ចុះ។ តម្លៃរបាំងគោលសំខាន់ៗស្ថិតក្នុងចន្លោះតម្លៃ ១,៨២០ ទៅ១,៨៣០ ដែលកាត់បន្ថយនូវសន្ទុះកើនឡើងនៃតម្លៃមាស ក្នុងក្រាប៤ម៉ោង។ ក្រាប១ម៉ោង បង្ហាញអំពីបម្រែបម្រួលដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលការជួញដូររយៈពេលខ្លី គឺផ្ដោតលើតម្លៃរបាំងក្នុងតម្លៃ ១,៨២៨/ ១,៨៣៦/ ១,៨៤៨ និងតម្លៃទម្រ ១,៨១៩/ ១,៨១៤/ ១,៨០៨។

ការជួញដូររយៈពេលខ្លីក្នុងថ្ងៃនេះ អាចធ្វើការលក់ក្នុងតម្លៃខ្ពស់ចន្លោះ ១,៨០៨ ទៅ ‌១,៨២៨ កំណត់ហានិភ័យចេញផ្សារក្នុងតម្លៃខ្ពស់ជាងថ្លៃចូល ៥ ដុល្លារ ព្រមទាំងគោលដៅប្រាក់ចំណេញក្នុងតម្លៃ ទាបជាងថ្លៃចូល ១០ ទៅ ២០ដុល្លារ។

សូមចុចលើតំណភ្ជាប់ខាងក្រោម និងផ្ដល់ព័ត៌មានទំនាក់ទំនងរបស់លោកអ្នក ដើម្បីទទួលបានឱកាសវិនិយោគ និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃពីអ្នកជំនាញនៃក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា!

Click here to learn more about this article

គេហទំព័រក្រុមហ៊ុន៖www.goldenfxlink.com

ទំព័រ Facebook ក្រុមហ៊ុន៖Golden FX Link Capital Co., Ltd.

ទូរស័ព្ទទំនាក់ទំនង៖០២៣ ២២ ៦៦៦៦

កំណត់ចំណាំ៖

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្តូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយប័ណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត