លែងឆ្ងល់ហើយ! តាមពិតគេយកដូងប្រេងទៅធ្វើផលិតផលទាំងនេះ
ភូមិន្ទ
07 កុម្ភៈ 2022 02:00 AM

ដូងប្រេងគឺជាដំណាំកសិកម្មដ៏មានសក្កានុពលក្នុងការជួយដល់សេដ្ឋកិច្ចជាតិ។ កន្លងមកយើងតែងតែឃើញដំណាំដូងប្រេងដាំដុះជាលក្ខណៈទ្រង់ទ្រាយធំៗក្នុងការធ្វើអាជីវកម្ម ប៉ុន្តែលោកអ្នកមួយចំនួនមិនបានដឹងឡើយថា ដំណាំប្រភេទនេះ គេយកវាទៅផលិតចេញជាអ្វីខ្លះនោះ។ ការស្រាវជ្រាវបានឱ្យដឹងថា ប្រេងដូងមានប្រើជាបិសេសក្នុងអាហារ ថ្នាំពេទ្យ គ្រឿងថែរក្សាសម្រស់ ផលិតផលសម្អាត និងអ្វីៗជាច្រើនទៀត។

១. អ្វីជាដូងប្រេង?

វា​ជា​ប្រេង​ ​ដែល​អាច​បរិភោគ​បាន​ដែល​បាន​មក​ពី​ផ្លែ​នៃ​ដើម​ម្យ៉ាងដែល​មាន​ឈ្មោះ​វិទ្យាសាស្រ្ត​ថា Elaeis guineensis។ មានប្រេងពីរប្រភេទដែលអាចផលិតបានពីផ្លែដូងប្រេងគឺ៖ ១/. ប្រេង​ដូង​ឆៅ​បាន​មក​ពី​ការ​ច្របាច់​សាច់​ផ្លែ និង​ប្រេង​ដូង​ដែល​បាន​មក​ពី​ការ​កិន​គ្រាប់របស់វា។

២. តើ​វា​អាចផលិត ទៅជាផលិតផល​អ្វី​ខ្លះ?

សព្វថ្ងៃនេះ សារធាតុរបស់ដូងប្រេងមាននៅស្ទើរតែគ្រប់អ្វីៗទាំងអស់ដែលមនុស្សត្រូវការ។ ការស្រាវជ្រាវបានរកឃើញថា វាមានជិត ៥០% នៃផលិតផលវេចខ្ចប់ដែលយើងរកឃើញនៅក្នុងផ្សារទំនើប ដែលសូម្បីតែភីហ្សា នំដូណាត់ និងសូកូឡា រហូតដល់ សាប៊ូកក់សក់ ថ្នាំដុសធ្មេញ និងក្រែមលាបមាត់ ក៏ផលិតចេញពីសារធាតុដូងប្រេងដែរ។ វាត្រូវបានគេប្រើផងដែរនៅក្នុងចំណីសត្វ និងជាជីវឥន្ធនៈនៅក្នុងផ្នែកជាច្រើននៃពិភពលោក។

៣. ហេតុអ្វីបានជាប្រេងដូងមានគ្រប់ទីកន្លែង?

ប្រេងដូង គឺជាប្រេងដែលមានលក្ខណៈចម្រុះបំផុត ដែលមានលក្ខណៈសម្បត្តិ និងមុខងារផ្សេងៗគ្នា ដែលធ្វើឱ្យវាមានប្រយោជន៍ និងប្រើប្រាស់យ៉ាងទូលំទូលាយ។ វាធន់នឹងអុកស៊ីតកម្ម ដូច្នេះអាចផ្តល់ឱ្យផលិតផលនូវអាយុកាលបានយូរ។ វា​មាន​ស្ថិរភាព​នៅ​សីតុណ្ហភាព​ខ្ពស់ ដូច្នេះ​វា​អាច​ជួយ​ឱ្យ​ផលិតផល​ចៀន​មាន​រសជាតិ​ឈ្ងុយ និង​ក្រៀម។ ហើយ​វា​ក៏​គ្មាន​ក្លិន និង​គ្មាន​ពណ៌ ដូច្នេះ​ហើយវា​មិន​ធ្វើ​ឱ្យ​ខូច​រូបរាង ឬ​ក្លិន​របស់​ផលិតផល​អាហារ​ឡើយ ។ នៅក្នុងបណ្តាប្រទេសនៅអាស៊ី និងអាហ្រ្វិក ដូងប្រេងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាប្រេងចម្អិនអាហារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត