
យោងតាមការគន់គូររបស់ហោរាចិន បានឱ្យដឹងថា យោងតាមសញ្ញារាសីចក្រចិន សម្រាប់ជោគជតារាសី ក្នុងថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឆ្នាំទាំង៤ ក្នុងចំណោមឆ្នាំទាំង១២ គឺមានរាសីឡើងខ្ពស់ត្រដែតអស្ចារ្យតែម្ដង។ ឆ្នាំទាំងនោះមាន៖
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ លោកអ្នកនឹងទទួលបានលាភសក្ការធំ ពីចៅហ្វាយនាយ។ បើជាអ្នករកស៊ីវិញ នឹងមានអតិថិជនសម្រុកចូលគាំទ្រដូចទឹកបាក់ទំនប់ ។ ចំពោះរង្វង់គ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែមដូចទឹកអម្រឹត ។

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ឡើងខ្ពស់ត្រដែត។ ទំនាយទាយថា លោកអ្នកនឹងទទួលបានចំណងដៃថ្មីជាកាដូធំក្នុងឆាកជីវិត។ មិត្តភក្ដិ ញាតិមិត្តដែលធ្លាប់តែមើលមុខគ្នាមិនចំ ក៏ប្រែមកជាស្រឡាញ់រាប់អានគួរឱ្យចងចាំទុក។ ចំពោះគ្រួសារនិង ស្នេហា គឺមានតែការយល់ចិត្តគ្នា ផ្អែមល្ហែមជាពន់ពេក។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានអ្នកតាមជួយជ្រោមជ្រែងទាំងការងារ និងរបររកស៊ី។ ប្រកបការអ្វីក៏សម្រេច ដាក់ចុះដុះឡើងកើតកាលវាលគុម្ព និងសមប្រកបទៅតាមសេចក្ដីប្រាថ្នាគ្រប់យ៉ាង។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ លោកអ្នកអាចប្រកបកិច្ចការងារប្រចាំថ្ងៃដោយក្ដីសប្បាយរីករាយ ព្រោះតែអ្វីដែលលោកអ្នកប៉ងប្រាថ្នាជាយូរមកហើយនោះ នឹងទទួលបានដូចបំណង ។ ពិសេសបើជាអ្នកធ្វើការ បុគ្គលិក មន្ត្រីរាជការ នឹងបានឡើងដំណែងថ្មី។ សម្រាប់រឿងគ្រួសារ និងស្នេហា មានភាពត្រជាក់ត្រជុំ ដូចទឹកអម្រឹត៕



