ឆ្នាំរកា អាចក្លាយជា ប៉ូលីស អត្តពលិក ឬអ្នកច្នៃម៉ូដដ៏ចំណាន ព្រោះមានបុគ្គលិកលក្ខណៈទាំងនេះ
ភូមិន្ទ
14 តុលា 2021 08:44 AM

បុគ្គលិកលក្ខណៈ ឆ្នាំរកា 

(មានចក្ខុវិស័យ, មហិច្ឆតា, ឯករាជ្យ)

យោងតាមការវិភាគរាសីចក្រតាមប្រពៃណីចិន ឆ្នាំរកា គឺជាឆ្នាំតំណាងនៃទំនុកចិត្តនិងភាពវៃឆ្លាត។ មនុស្សដែលកើតក្នុងឆ្នាំរកា ជាធម្មតាមានលក្ខណៈផ្ទាល់ខ្លួនជាច្រើន ដូចជាការឆ្លើយតប ភាពវៃឆ្លាត និងភាពស្មោះត្រង់។ ភាពតឹងរ៉ឹងជាមួយខ្លួនឯងគឺជាចរិតលក្ខណៈខ្លាំងបំផុតរបស់ពួកគេ។

ចំណុចខ្លាំង

(ចេះសម្របខ្លួន, មានជំនាញច្បាស់លាស់)

ពួកគេគឺជាអ្នកគិតបានស៊ីជម្រៅ មានភាពស្មោះត្រង់ ភ្លឺស្វាង ទំនាក់ទំនងល្ព មានមហិច្ឆតា មានសមត្ថភាព និងមានភាពកក់ក្ដៅ។ គេគោរពខ្លួនឯងខ្លាំងហើយកម្រពឹងផ្អែកលើអ្នកដទៃណាស់។ ដោយសារពួកគេភាគច្រើនកើតមកស្អាតឬសង្ហា ដូច្នេះពួកគេចូលចិត្តការតុបតែងខ្លួន។ ដោយមានភាពរឹងមាំនិងមនសិកាខ្ពស់ ពួកគេកម្រនឹងបោះបង់អ្វីមួយពាក់កណ្ដាលទីណាស់ ហើយគេក៏ស្អប់ភាពខ្ជិលច្រអូសផងដែរ។ ពួកគេតែងតែបំពេញអ្វីៗតាមផែនការពីមុនរបស់ពួកគេ។ ក្នុងអំឡុងពេលធ្វើការ ពួកគេតែងតែអាចដាក់ចេញនូវគំនិតនិងដំណោះស្រាយប្លែកៗអំពីការអភិវឌ្ន៍របស់ក្រុមហ៊ុន។

ចំណុចខ្សោយ

(មិនចេះអត់ធ្មត់)

អ្នកដែលកើតក្នុងឆ្នាំរកា អាចមានភាពរីករាយចំពោះអ្វីមួយយ៉ាងឆាប់រហ័ស ប៉ុន្តែអារម្មណ៍ក៏ឆាប់រលាយបាត់វិញដែរ។ ពួកគេច្រើនតែ ពិបាកទាក់ទងជាមួយអ្នកដទៃ។ ពួកគេចូលចិត្តរិះគន់ហើយគិតថាពួកគេតែងតែត្រឹមត្រូវជានិច្ច ដូច្នេះនិយាយជាទូទៅពួកគេមិនចង់ទទួលយកសំណូមពរពីអ្នកដទៃទេ ប៉ុន្តែចូលចិត្តបង្រៀនអ្នកដទៃ។ ចរិតលក្ខណៈរបស់ឆ្នាំរកា មានលក្ខណៈវិជ្ជមាន ប៉ុន្តែអាត្មានិយម មានភាពរួសរាយរាក់ទាក់ប៉ុន្តែមានគំនិតតូចចង្អៀតបន្ដិច។ ប៉ុន្តែ ប្រសិនបើពួកគេអាចយកឈ្នះភាពក្រអឺតក្រទមរបស់ពួកគេហើយមានភាពស្មោះត្រង់ក្នុងការនិយាយស្ដី ពួកគេនឹងទទួលបានការរីកចម្រើនយ៉ាងខ្លាំង។

ការងារល្អបំផុតសម្រាប់អ្នកឆ្នាំរកា

ពួកគេភាគច្រើនមានអាកប្បកិរិយាស្មោះត្រង់ចំពោះអាជីព។ ពួកគេមានសមត្ថភាពនិងភាពក្លាហាន ដូច្នេះការងារទាក់ទងនឹងការរចនា ការបង្កើតនិងភាពវៃឆ្លាត គឺជាជម្រើសដ៏ល្អសម្រាប់ពួកគេ។ ទោះយ៉ាងណាក៏ដោយពួកគេប្រហែលជាមិនស័ក្ដិសមជាអ្នកដឹកនាំក្នុងការងារក្រុមទេ ព្រោះពួកគេមិនមានការអត់ធ្មត់និងការតស៊ូច្រើនលើរឿងមួយ។ ការងារដែលសមស្របសម្រាប់ពួកគេមាន៖ អ្នកនយោបាយ ប៉ូលីស អត្តពលិក អ្នកច្នៃម៉ូដ ឬអ្នកកែសម្ផស្ស។

ឆ្នាំឆុង និងឆ្នាំត្រូវធាតុ

ឆ្នាំត្រូវធាតុ៖ ឆ្លូវ និង ម្សាញ់

ឆ្នាំឆុង៖ កុរ ម្សាញ់ មមី ច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត