រដ្ឋាភិបាលកម្ពុជាកាត់យកភូមិចំនួន៩ពីឃុំបវេលក្នុងខេត្តបាត់ដំបងសម្រាប់បង្កើតឃុំបួវិល

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានបង្កើតឃុំបួវិលនៃស្រុកបវេល ខេត្តបាត់ដំបង ដោយកាត់យកភូមិចំនួន៩នៃឃុំបវេល។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាដែលចុះនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តែទើបតែចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។
បើតាមអនុក្រឹត្យដដែល រដ្ឋាភិបាលកម្ពុជាបានកាត់ចេញភូមិចំនួន៩ពីឃុំបវេលសម្រាប់បង្កើតជាឃុំបួវិល។ ភូមិដែលត្រូវកាត់ចេញនោះគឺមានភូមិបវេល២ ភូមិទំនប់ទឹក ភូមិព្រៃទទឹង១ ភូមិព្រៃទទឹង២ ភូមិគោក ភូមិស្លខ្លាញ់ ភូមិកំពង់ឆ្នាំង១ ភូមិកំពង់ឆ្នាំង២ និងភូមិសាមគ្គី។
អនុក្រឹត្យដដែលបានបញ្ជាក់ថា ការបង្កើតឃុំបួវិលនេះឡើងគឺសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាអាណត្តិទី៥ ដែលស្របតាមខ្លឹមសារមាត្រា១៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


