
ជាទូទៅការវះកាត់ពង្រីកសុដន់ គឺធ្វើឡើងនៅពេលមនុស្សម្នាក់មិនពេញចិត្តនឹងរូបរាង សុដន់ពីធម្មជាតិ របស់ខ្លួន ហើយចង់ផ្លាស់ប្ដូររូងរាងវាដោយបច្ចេកទេសវះកាត់។ ក្រោយពីធ្វើការសម្រេចចិត្តបានច្បាស់ លាស់ និងទទួលការយល់ព្រមពីគ្រូពេទ្យជំនាញហើយ ពួកគេនឹងត្រូវឆ្លងកាត់នូវដំណើរការវះកាត់ដែល SBM News នឹងសង្វេបខ្លះៗមកបង្ហាញជូនដូចខាងក្រោមនេះ៖
សូមទស្សនាវីដេអូបកស្រាយខាងក្រោមនេះ៖
ជំហានទី ១ - ការប្រើថ្នាំសណ្ដំ
ជំហានដំបូងក្នុងការវះកាត់គឺត្រូវឱ្យអ្នកវះកាត់ ប្រើថ្នាំសណ្ដំជាមុនសិនដើម្បីគ្រប់គ្រងការឈឺចាប់ ដែល អាចសណ្ដំដោយការលេបថ្នាំ ឬចាក់ ទៅតាមការណែនាំរបស់គ្រូពេទ្យដែលនឹងផ្ដល់ជម្រើស ដ៏ល្អមួយ សម្រាប់បុគ្គលនោះ។
ជំហានទី ២- កំណត់តំបន់ដែលគួរវះ
ចំណុចដែលគួរវះកាត់ដើម្បីពង្រីកដើមទ្រូង គឺជាទូទៅគេមិនវះនៅចំឬក្បែរនឹងគល់សុដន់នោះតែម្ដងទេ ព្រោះវាអាចធ្វើឱ្យមានស្នាមផ្លែខ្លាំង ឬមើលឃើញស្នាមវះច្បាស់ពេក។ ជាធម្មតា មុនពេលវះកាត់ គ្រូពេទ្យនឹងពិភាក្សាជាមួយអ្នករួចជាស្រេច នឹងបានផ្ដល់ជម្រើសសម្រាប់វះនៅតំបន់ណាមួយដូចជា នៅតាមបណ្តោយគែមនៃផ្នត់ក្រោមសុដន់ និងនៅក្លៀក។ គួរបញ្ជាក់ថា ការវះកាត់មានភាពខុសប្លែកគ្នា អាស្រ័យលើប្រភេទនៃសុដន់ កម្រិតនៃទំហំដែលអ្នកចង់បាន ទៅតាមកាយវិភាគសាស្ត្រនិងទៅតាម ជំនាញរបស់គ្រូពេទ្យម្នាក់ៗ។

ជំហានទី ៣- ការបញ្ចូលនិងការដាក់សុដន់សិប្បនិម្មិត (ស៊ីលីកូន)
បន្ទាប់ពីធ្វើការវះសាច់ត្រង់កន្លែងដែលគ្រូពេទ្យជ្រើសរើសរួចហើយ គ្រូពេទ្យនឹងធ្វើការស៊កបញ្ចូលដុំ ស៊ីលីកូន ទៅក្នុងសាច់ដុំសុដន់ទៅតាមទីតាំងដែលអ្នកចង់បាន។ វិធីសាស្ត្រក្នុងការបញ្ចូលនិងដាក់ ទីតាំងដុំសីលីកូន គឺអាស្រ័យលើប្រភេទនៃកម្រិតទំហំដែលចង់បាន ប្រភេទរាងកាយនិងការណែនាំ របស់គ្រូពេទ្យវះកាត់។

ជំហានទី 4 - ដំណើរការបញ្ចប់
ក្រោយវះនិងដាក់បញ្ចូលនូវស៊ីលីកូនរួចហើយ គ្រូពេទ្យនឹងធ្វើការដេរភ្ជិតវិញភ្លាមៗ និងព្យាយាមធ្វើយ៉ាង ណាឱ្យសាច់ថ្នេរស្មើល្អបំផុតដើម្បីកាត់បន្ថយស្លាកស្នាម។ ចំពោះគុណភាពនៃស្លាកស្នាមថាតើប្រើ រយៈប៉ុន្មានដើម្បីរលុបបាត់នោះគឺ អាស្រ័យលើរឿងជាច្រើនរួមមាន ហ្សែនរបស់អ្នកវះកាត់ និងទំហំ នៃការវះ។

ជំហានទី ៥- លទ្ធផល
ក្រោយវះកាត់ពង្រីកសុដន់ លទ្ធផលនៃការវះកាត់នឹងអាចមើលឃើញភ្លាមៗទៅតាមទំហំស៊ីលីកូន ដែលបានដាក់។
ក្រោយធ្វើការរៀបរាប់ត្រួសពីជំហាននៃការវះកាត់រួចមក SBM News សូមបញ្ជាក់ជូនថា រាល់ការវះកាត់សុទ្ធតែមានជោគជ័យនិងបរាជ័យ។ ចំពោះផលវិបាកក្រោយការវះកាត់ពង្រីកសុដន់វិញ គឺអាចមានផលប៉ះពាល់ខ្លះៗដូចជា ឈឺចាប់មុខរបួស រូងរាងសុដន់មិនសមនឹងចិត្ដដែលចង់បាន អាចនឹងបែកធ្លាយស៊ីលីកូនចេញមកក្រៅនាពេលអនាគត ក្លាយមុខរបួស និងអាចបង្កជាជំងឺផ្សេងៗ ។ល។ ដូច្នេះ សូមធ្វើការពិចារណាឱ្យបានច្បាស់លាស់មុខពេលវះកាត់អ្វីមួយ និងសូមស្វែងរក គ្រូពេទ្យជំនាញ ច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ៕
ប្រភព៖ medlineplus / plasticsurgery


