កំពូលគុណប្រយោជន៍ដ៏នឹកស្មានមិនដល់នៃ​ប្រទាល​កន្ទុយក្រពើ
ភូមិន្ទ
24 កក្កដា 2021 11:30 PM

លោកអ្នកប្រហែលជាធ្លាប់បានដឹងហើយថា ប្រទាលកន្ទុយក្រពើ ប្រើសម្រាប់ធ្វើជាអាហារ ឱសថ គ្រឿងសំអាង ឬ​ភេសជ្ជៈ​ជាដើម និង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សុខភាព។ ប៉ុន្តែលោកអ្នកប្រហែលជាមិនទាន់ដឹងលម្អិតនៅឡើយថា គុណប្រយោជន៍ទាំងនោះមានអ្វីខ្លះ។ ខាងក្រោមនេះគឺជាចម្លើយ៖

 ១-​បំបាត់​អាការៈ​ហើមពោះ៖

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​អ៉ឺ​រ៉​ង់បានបង្ហាញថា ទឹក​ប្រទាល​កន្ទុយក្រពើ​មាន​ចំណែក​ជួយ​បន្ថយ​អាការ​ហើមពោះ​លើ​ក្រុម​អ្នក​ជំងឺ​ពោះវៀន។

២-​ សម្រួលការ​បន្ទោបង់៖

ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ ទឹក​ប្រទាល​កន្ទុយក្រពើ មានគុណ​ប្រយោជន៍​ជា​ឱសថ​ជួយ​សម្រួល​អាការ​ខុស​ប្រក្រតី​ដែល​កើត​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទាំងនេះបាន។​

៣-​លាង​ជាតិពុល​ក្នុង​រាង​កាយ៖

គុណប្រយោជន៍​ដ៏​សំខាន់​របស់​ប្រទាល​កន្ទុយក្រពើ គឺ​លាង​ជាតិពុល។ ជាតិ​អន្ធិល​របស់​ប្រទាល​ជា​អាវុធ​ដ៏​សំខាន់ ជួយ​នាំ​យក​សារធាតុ​អាហារ​ដែល​សេសសល់​ក្នុង​ខ្លួន ឬ​សារធាតុពុល​នៅ​ក្នុង​ពោះវៀន​ចេញពី​រាង​កាយ ។

៤-​ជួយ​ជំរុញ​ដល់​ដំណើរការ​នៃ​សាច់ដុំ៖

ប្រទាល​កន្ទុយក្រពើ​ជា​ប្រភេទ​ឱសថ​បុរាណ​មួយ​ផ្តល់​ប្រូ​តេ​អ៊ីន​ច្រើន ជួយ​ទ្រទ្រង់​ដល់​សាច់ដុំ​ចំពោះ​អ្នក​ហាត់ប្រាណ ។ ប្រូ​តេ​អ៊ីន​ក្នុង​ប្រទាល​កន្ទុយក្រពើ​នឹង​ជួយ​ជំរុញ​ដល់​ភាព​រំញោច​ក្នុង​រាង​កាយ និង​ជួយ​បង្កើន​ប្រព័ន្ធ​ដុត​បំផ្លាញ​ក្នុង​រាង​កាយ​កាន់តែ​ច្រើន ផ្តល់​លទ្ធផល​ល្អ​ដល់​ការ​សម្រក​ទម្ងន់ ។

៥-​បន្ថយ​អាស៊ី​ដ​ច្រាល​ឡើង​លើ៖

ទឹក​ប្រទាល​កន្ទុយក្រពើ​ជួយ​បន្ថយ​អាការ​ក្តៅ​ក្រហល់ក្រហាយ​ក្នុង​ទ្រូង ព្រោះតែ​អាស៊ី​ដ ហើយ​ប្រទាល​ប្រភេទ​នេះ​ជួយ​កាត់​បន្ថយ​អាស៊ី​ដ​លើស​នៅ​ក្នុង​ក្រពះ ។ ដូច្នេះ​ចំពោះ​អ្នក​កើត​អាការ​ប្រភេទ​នេះ​អាច​សាកល្បង​ពិសា​ភេសជ្ជៈ​ប្រទាល​កន្ទុយក្រពើ​ដើម្បី​កាត់​បន្ថយ​ជំនួស​ការ​ប្រើ​ឱសថ ។

ក្រៅពីនោះ ប្រទានកន្ទុយក្រពើក៏មានសមត្ថភាព ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម កាត់​បន្ថយ​ហានិភ័យ​រលាក​អញ្ចាញធ្មេញ បន្ថយ​ការ​រលាកផ្សេង​ៗ​ក្នុង​រាង​កាយ ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​បេះដូងជួយ​ជំរុញ​ដល់​ដំណើរការ​នៃ​សាច់ដុំ និងជួយ​សម្រក​ទម្ងន់ ។ល៕

ប្រភព៖ menshealth

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត