
វិភាគដោយ លោក ទុំ សុធឿនជំនួយការប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ
ទិន្នន័យកាលពីថ្ងៃសុក្របង្ហាញថាអត្រាអ្នកមានការងារធ្វើ (ក្រៅពីវិស័យកសិកម្ម) បានកើនឡើងដោយមានការងារច្រើនជាង ៨៥០.០០០ ការងារដែលលើសការរំពឹងទុកកាលពីខែមុន។ ប៉ុន្តែអត្រាអ្នកគ្មានការងារធ្វើបានកើនឡើងដល់ ៥.៩% ពី ៥.៨% ខណៈពេលដែលការឃ្លាំមើលប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោងដែលជារង្វាស់នៃអតិផរណាប្រាក់ឈ្នួលបានកើនឡើងត្រឹមតែ ០.៣% កាលពីខែមុនដែលទាបជាងការព្យាករណ៍ទុកសម្រាប់ការកើនឡើងដល់ទៅ ០.៤% ។
នៅសប្តាហ៍នេះ កិច្ចប្រជុំរបស់ Fed នឹងកាន់តែមានសារៈសំខាន់ព្រោះថាសមាជិកអាចផ្តល់គំនិតថាតើសមាជិករបស់ FOMC ចាប់ផ្តើមមិនសូវមានទំនុកចិត្តអំពីលក្ខណៈបណ្តោះអាសន្ននៃអតិផរណា និងនៅពេលណា Fed អាចចាប់ផ្តើមកាត់បន្ថយការទិញទ្រព្យសកម្មរបស់ខ្លួន។ ទោះយ៉ាងណាទិន្នផលប័ណ្ណរតនាគារអាមេរិកទំនងជានឹងបន្តធ្វើពាណិជ្ជកម្មតាមកម្រិតរបាំងរហូតទាល់តែធនាគារកណ្តាលចាប់ផ្តើមកាន់តែសកម្មក្នុងកិច្ចចរចាក្នុងការរឹតបន្ទឹងគោលនយោបាយសេដ្ឋកិច្ច។
ប្រតិទិនសេដ្ឋកិច្ចប្រចាំថ្ងៃទី០៦ ខែកក្កដា
Australia: RBA Interest rate Decision and Statement, RBA’s Governor Lowe speech
Germany: Factory Orders, ZEW Survey- Current Situation and Economic Sentiment
Eurozone: ZEW Survey – Economic Sentiment, Retail Sales, Economic Commission releases Economic Growth Forecast
United Kingdom: 10-year Bond Auction
United States: Markit Services PMI, Markit PMI Composite, ISM Services New Orders Index, ISM Services PMI, ISM Services Employment Index, ISM Services Prices Paid
មតិយោបល់ក្នុងការទិញ/លក់មាស XAU/USD ប្រចាំថ្ងៃ
ដោយទិន្នន័យសន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្ម ISM (មិថុនា) ជាក់ស្តែង ៦០.៦ ធៀបនឹងការព្យាការណ៍ ៦១.០ និងអត្រាអត់ការងារធ្វើមានការកើនឡើងអាចនឹងធ្វើឱ្យទិន្នន័យសន្ទស្សន៍អ្នកគ្រប់គ្រងការទិញមិនមែនផលិតកម្ម ISM (មិថុនា) ជាក់ស្តែងទាបជាងការព្យាករណ៍ និងទិន្នន័យសំខាន់ៗនៅថ្ងៃអង្គារ៍នេះអាចធ្វើឱ្យមាសមានការកើនឡើងក៏ដោយ ក៏វិនិយោគិននៅតែបន្តប្រុងប្រយ័ត្ននៅរងចាំមើលការអត្ថាធិប្បាយកិច្ចប្រជុំរបស់ Fed នាថ្ងៃពុធនេះជាចម្បង រួមទាំងតម្លៃមាសបានធ្វើការជួញដូរនៅក្នុងកម្រិតរបាំង ១៧៥១-១៧៩៥ ក្នុងរយៈពេលពីរសប្តាហ៍មកនេះ វិនិយោគិនអាចធ្វើការលក់មាសនៅតម្លៃ១៨០៣ ដុល្លារ ឬប្រសើរជាងនេះ ១៨០៥ ដោយគួរកំណត់ការគ្រប់គ្រងហានិភ័យនៅតម្លៃ ១៨១៥ និងគោលដៅប្រាក់ចំណេញ ១៧៧៥ដុល្លារ។
គេហទំព័រក្រុមហ៊ុន៖www.goldenfxlink.com
ទំព័រ Facebook ក្រុមហ៊ុន៖Golden FX Link Capital Co., Ltd.
ទូរស័ព្ទទំនាក់ទំនង៖០២៣ ២២ ៦៦៦៦
កំណត់ចំណាំ៖
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្តូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយប័ណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។


