
ក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ពួកយើងតែងតែធ្វើការអនុវត្តនូវអនាម័យដៃជាប្រចាំ។ បច្នុប្បន្ន ការលាងសម្អាតដៃឱ្យបាន ៣០វិនាទី គឺពិតជាមានសារៈសំខាន់ណាស់ ហើយអ្នកត្រូវតែមានទឹកលាងសម្អាតដៃនៅគ្រប់ស្ថានភាព និងគ្រប់ពេលវេលា មិនត្រឹមតែក្នុងកំឡុងពេលមានការរីករាលនៃជំងឺឆ្លងនោះទេ ដូច្នេះហើយរៀងរាល់ថ្ងៃយើងចាំបាច់ត្រូវតែមានទឹកលាងសម្អាតដៃដែលមានជាតិអាកុលដាក់តាមខ្លួនជានិច្ច(ABHR)។
ដោយសារតែតម្រូវការខ្ពស់នៃផលិតផលថែរក្សាអនាម័យនៅដើមឆ្នាំ ២០២០ នាំឱ្យមានការកង្វះខាតវត្ថុធាតុដើម ការកើនឡើងចំពោះតម្លៃ។ លើសពីនេះ ដោយមានការលេចចេញនូវផលិតផលទឹកលាងសម្អាតដៃថ្មីៗជាច្រើននៅលើទីផ្សារ ដោយមិនបានផលិតអនុលោមតាមច្បាប់ហើយភាគច្រើនមិនមានកម្រិតជាតិអាល់កុលច្បាស់លាស់តាមស្តង់ដារ។ ទោះបីជាមានស្លាកសញ្ញាដែលអះអាងថាផលិតផលទាំងនេះមានលក្ខណៈប្រឆាំងទៅនឹងបាក់តេរី ឬអាចសម្លាប់មេរោគក៏ដោយ ក៏យើងនៅតែមិនអាចកំណត់បានច្បាស់សារធាតុផ្សំរបស់វាបានដែរ។ ដោយសារតែខ្វះការយល់ដឹងធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនមិនបានដឹងថាផលិតផលនេះមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូរ៉ូណា ២ (SARS-CoV-2) ។
តើសញ្ញាអ្វីខ្លះដែលកំណត់ថាទឹកលាងសម្អាតដៃត្រូវបានផលិតតាមស្តង់ដារត្រឹមត្រូវ ឬអត់?
ទឹកលាងសម្អាតដៃ ដែលផលិតដោយជីវគីមីគឺត្រូវបានទទួលស្គាល់ថាមានប្រសិទ្ធិភាពប្រឆាំង និងសម្លាប់មេរោគ ហើយដើម្បីក្លាយជាទឹកលាងសម្អាតដៃដែលមានប្រសិទ្ធិភាព ត្រូវតែទាមទារការបញ្ជាក់ពីកម្រិតស្តង់ដារមីក្រូជីវសាស្រ្ត ក៏ដូចជាត្រូវបានធ្វើតេស្តស្របទៅតាមបទដ្ឋានអឺរ៉ុបបច្ចុប្បន្ន (EN) នឹងស្របតាមតម្រូវការបទប្បញ្ញត្តិទាំងអស់។ ស្តង់ដារអឺរ៉ុប គឺជាស្តង់ដារបច្ចេកទេសដែលត្រូវបានផ្តល់សច្ចាប័នដោយអង្គការស្តង់ដារអឺរ៉ុបមួយក្នុងចំណោមគណៈកម្មាធិការស្តង់ដារអឺរ៉ុបដូចជាគណៈកម្មាធិការអឺរ៉ុបសម្រាប់ភាវូបនីយកម្ម។
ទឹកលាងសម្អាតដៃ ដែលមានសារធាតុសកម្មក្នុងសម្លាប់មេរោគ ត្រូវតែគោរពតាមស្តង់ដារអឺរ៉ុប EN 14476 ហើយគួរតែមានកំហាប់អាល់កុលយ៉ាងហោចណាស់ ៦០% ដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក។
ថែរក្សាដៃរបស់អ្នកឱ្យមានអនាម័យល្អដោយជៀងវាងទៅនឹងទឹកលាងសម្អាតដៃ ដែលមានអាល់កុលប្រភេទខាងក្រោមនេះ ៖
នៅពេលដែលរកទិញទឹកលាងសម្អាតដៃអ្នកត្រូវធ្វើការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត។ អតិថិជនគួរតែដឹងថាមានតែអាល់កុលបីប្រភេទប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតិអោយប្រើប្រាស់ក្នុងទឹកលាងសម្អាតដៃ។ ផ្ទុយទៅវិញសារធាតុគីមីសាមញ្ញបំផុត គឺមេតាណុល (អាល់កុលមេទីល) មិនត្រូវបានណែនាំឱ្យប្រើក្នុងទឹកលាងសម្អាតដៃទេដោយសារតែវាមានជាតិពុល និងផលប៉ះពាល់ធ្ងន់ធ្ងរ។
ខាងក្រោមនេះគឺជាអាល់កុលដែលត្រូវបានអនុញ្ញាតឱ្យប្រើក្នុងទឹកលាងសម្អាតដៃ៖
•អេតាណុល (អាល់កុលអេទីល),
• N-propanol (អាល់កុល propyl),
• Isopropanol (អាល់កុល isopropyl) ។
សារសំខាន់សម្រាប់អ្នក
ទឹកលាងសម្អាតដៃមានប្រសិទ្ធិភាពប្រឆាំងនឹងជំងឺកូវីដ១៩លុះត្រាតែ៖
•អនុលោមតាមស្តង់ដារអឺរ៉ុប EN ១៤៤៧៦ (ទាមទារសារធាតុសកម្មប្រឆាំងមេរោគ) ។
•មានផ្ទុកជាតិអាល់កុលយ៉ាងហោចណាស់ ៦០ % ឬចន្លោះពី ៥២០ មីលីក្រាម ក្នុង១ក្រាម និង ៦៣០ មីលីក្រាម ក្នុង១ក្រាម (ចំពោះតែអាល់កុលអេតាណុល, n-propanol និង isopropanol ប៉ុណ្ណោះ) ។
លើសពីនេះទៀត ជាអតិថិជនត្រូវមានចំណេះដឹង និងភាពវៃឆ្លាតដើម្បីកំណត់ថាតើទឹកលាងសម្អាតដៃរបស់អ្នកមាន ឬមិនមានផ្ទុកជាតិមេតាណុល (ការសិក្សាថ្មីៗណែនាំប្រឆាំងនឹងទឹកលាងសម្អាតដៃដែលផ្ទុកសារធាតុមេតាណុល) និងសារធាតុ hypoallergenic ។





