
ផោម ត្រូវបានគេចាត់ទុកថាជាការបញ្ចេញនូវខ្យល់បង្កើតជាសូរសំឡេងមួយដ៏គួរឱ្យខ្មាសអៀន ដែលមនុស្សស្ទើរតែគ្រប់គ្នានឹងខំប្រឹងទប់មិនចង់បញ្ចេញវាមកក្រៅ ឱ្យអ្នកដទៃឮនោះឡើយ។ រឺថាពេលខ្លះក៏ខំគេចឆ្ងាយពីគេឯង រួចទើបព្រលែងវាមកខាងក្រៅដើម្បីឱ្យស្រឡះក្នុងពោះតែម្ដង។ ប៉ុន្តែ តើលោកអ្នកជ្រាបទេថា ការផោម គឺជួយដល់សុខភាពច្រើនយ៉ាងណាស់។ ទាំងនេះគឺជាអត្ថប្រយោជន៍នៃផោមដែលលោកអ្នកគួរយល់ដឹង៖
១. ជួយធ្វើឱ្យរបបអាហាររបស់អ្នកមានតុល្យភាព៖
ដោយសាររាងកាយរបស់អ្នកមានប្រតិកម្មទៅនឹងអាហារមួយចំនួនខុសៗគ្នា ដូច្នេះការផោមគឺជាសញ្ញាបញ្ជាក់ឱ្យលោកអ្នកដឹងថា តើការបរិភោគអាហាររបស់លោកអ្នកមានតុល្យភាពល្អសម្រាប់រាងដែរឬអត់។ ម្យ៉ាងវិញទៀត នៅពេលដែលលោកអ្នកមិនបានបរិភោគជាតិសរសៃរអ្វីសោះ នោះលោកអ្នកនឹងមិនផោមនោះទេ ហើយកុំសប្បាយចិត្តឱ្យសោះព្រោះលោកអ្នកអាចនឹងមានជំងឺទល់លាមកនៅពេលបន្ទាប់។

២- កាត់បន្ថយការឈឺពោះ៖
ការប្រឹងខ្ជិបទុកផោមមិនឱ្យចេញមកក្រៅគឺអាចបណ្តាលឱ្យលោកអ្នកឈឺពោះនិងរមួលក្រពើ។ ដូច្នេះលោកអ្នកពុំគួរប្រឹងទប់វាកុំឱ្យចេញនោះទេ ព្រោះវាមិនល្អចំពោះពោះវៀនលោកអ្នកនោះឡើយ។

3. ធ្វើឱ្យប្រសើរឡើងនូវសុខភាពពោះវៀនធំ៖ ការខំប្រឹងទប់ផោមមិនបញ្ចេញមកខាងក្រៅ វាអាចធ្វើឱ្យប៉ះពាល់ដល់ពោះវៀនធំនិងបង្កជាជំងឺឬសដូងបាត។ ដូច្នេះលោកអ្នកពុំគួរទប់ផោមខ្លាំងពេលនោះលើយ គួរបញ្ចេញវាមកខាងក្រៅខ្លះ ប៉ុន្តែក៏គួររកកន្លែងសមគួរណាមួយដើម្បីព្រលែងវាចេញមកដែរ ព្រោះថាវាមានក្លិនមិនសូវល្អប៉ុន្មាននោះឡើយ។

៤. ជួយកំណត់ប្រភេទអាហារដែលធ្វើឱ្យលោកអ្នកអាឡែកហ្ស៊ី៖ ការផោម គឺអាចជាសញ្ញាមួយបង្ហាញឱ្យដឹងថាអាហារដែលលោកទទួលទានទៅនោះគឺជាប្រភេទអាហារដែលរាងកាយលោកអ្នកមិនត្រូវការ។ ដូច្នេះ បើសិនជាលោកអ្នកមានអាការៈចង់ចេញខ្យល់ខ្លាំងហួសប្រក្រតី ក្រោយពីញ៉ាំអាហារប្រភេទមួយចំនួនហើយនោះ គឺវាអាចបង្ហាញពីសញ្ញាថាលោកអ្នកកំពុងតែអាឡែកហ្ស៉ីចំណីអាហារទាំងនោះហើយ។
៥. បញ្ជាក់ពីពោះវៀនដែលមានសុខភាពល្អ៖ ការបរិភោគអាហារដែលបង្កឱ្យមានឧស្ម័នគឺបានអនុញ្ញាតឱ្យអតិសុខុមប្រាណនៅក្នុងពោះវៀនទទួលបានសារធាតុចិញ្ចឹមដែលពួកគេត្រូវការសម្រាប់ការរស់រានមានជីវិត។ អតិសុខុមប្រាណនៅក្នុងពោះវៀនគឺជាប្រភេទវីរុសមួយប្រភេទដែលអាចជួយឱ្យការរំលាយ អាហារដំណើរការទៅបានល្អ និងគេចផុសពីជំងឺប្រព័ន្ធរំលាយអាហារផ្សេងៗ៕

ដោយ៖ ភូមិន្ទ


