អកប្បិយមំសៈ​ឬសាច់សត្វ១០យ៉ាងដែលព្រះពុទ្ធហាមភិក្ខុមិនឱ្យឆាន់
ភូមិន្ទ
20 មេសា 2021 03:00 PM

នៅក្នុងគម្ពីរវិន័យបិដក ដែលជាផ្នែកមួយនៃព្រះត្រ័យបិដក បានកត់ត្រានូវការហាមប្រាមជាច្រើនរបស់ព្រះសម្មាសម្ពុទ្ធ ក្នុងនោះមានដូចជាការហាមភិក្ខុមិនឱ្យឆាន់ប្រភេទសាច់សត្វមួយចំនួនដែលឱ្យឈ្មោះថា “អកប្បិយមំសៈ”​។ អកប្បិយមំសៈ​ ឬប្រភេទសត្វទាំង ១០ ដែលព្រះពុទ្ធបានហាមប្រាមនោះមានដូចជា៖

១/. សាច់មនុស្ស

២/.សាច់ដំរី

៣/.សាច់ពស់

៤/.សាច់សេះ

៥/.សាច់ខ្លាដំបង/ខ្លាឃ្មុំ

៦/.សាច់អណ្តើក

៧/.សាច់ឆ្កែស្រុក

៩/. ឆ្កែព្រៃ

១០/. តោ

ការហាមប្រាណនេះគឺព្រោះតែសត្វទាំងនោះមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួតជាមួយនឹងវាលវដ្តសង្សាររបស់មនុស្ស។ ដោយឡែក! ក្នុងគម្ពីរវិន័យបិដកមហាវគ្គទុតិយភាគលេខ៧ទំព័រ២៣២ មានកត់ត្រាថា មានភិក្ខុអាពាធបណ្តាលពីអមនុស្សចូលខ្លួន ពេលនោះអ្នកណាក៏ជួយឲ្យជាសះស្បើយមិនបាន ភិក្ខុរត់ចូលកន្លែងគេសម្លាប់ជ្រូក ហើយស៊ីសាច់ឆៅនិងផឹកឈាមស្រស់ អមនុស្សក៏ចេញពីខ្លួនបាត់ទៅ ។​ ក្នុងគម្ពីរ អដ្ឋកថា ពន្យល់ថា គឺអមនុស្សនោះវាស៊ី វាផឹក មិនមែនភិក្ខុនោះឡើយ ។ ព្រះពុទ្ធបានអនុញ្ញាត្តឲ្យភិក្ខុ មានអាពាធប្រភេទនេះ អាចឆាន់សាច់ឆៅនិងឈាមស្រស់ ដើម្បីសង្គ្រោះជីវិតពីអមនុស្សបាន ៕

ដោយ៖ ភូមិន្ទ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត