ជីវប្រវត្តិសង្ខេប! តើលោករស់ ចន្ត្រាបុត្រ ជានរណា?
S
Sereyphuon Chhim
25 មីនា 2021 01:25 PM

ប្រិយមិត្តបានជ្រាបមកហើយថា នៅក្នុងខែមិថុនា ឆ្នាំ១៩៧៤ នៅក្នុងឱកាសដើរកំសាន្ត តែពីរនាក់ នៅឧទ្យានប៊ូឡូញ (Boulogne) លន់ ណុន ដែលជាប្អូនប្រុសរបស់លន់ នល់ បានបង្ហើបប្រាប់លោករស់ ចន្ត្រាបុត្រ ពីអាថ៌កំបាំងនៃការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ កាលពី ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ  ដូច្នេះប្រិយមិត្តខ្លះប្រាកដជាចង់ដឹងថា តើលោករស់ ចន្ត្រាបុត្រ ជានរណា? មានទំនាក់ទំនងយ៉ាងណា? ទើបបានជាលន់ ណុន បង្ហើបប្រាប់ពីអាថ៌កំបាំងនេះ?

SBM News សូមជូននូវជីវប្រត្តិសង្ខេបរបស់លោករស់ ចន្ត្រាបុត្រ (ROS CHANTRABOT) ជូនជ្រាបដូចខាងក្រោម៖

លោករស់ ចន្ត្រាបុត្រ កើតនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩៤៥ ក្នុងសង្កាត់លេខ៥  រាជធានីភ្នំពេញ។

បច្ចុប្បន្ន : ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី  ។   

ឆ្នាំ១៩៦៨-១៩៧០ : ជាអ្នកនិពន្ធសារព័ត៌មានរដ្ឋ ជាភាសាបារាំង Le Courier Phnom Penh ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ដេចនរោត្តម សីហនុ។

ឆ្នាំ១៩៧០ :  ទទួលបានសញ្ញាបត្រ Licence es Lettre (option: philosophie), ភាសាបារាំង, នៅសាកលវិទ្យាល័យភ្នំពេញ  ។

ឆ្នាំ១៩៧១ : ជាប់ឆ្នោតធ្វើជាសមាជិកតាក់តែងសេចក្តីព្រាងរដ្ឋធមនុញ្ញសាធារណរដ្ឋខ្មែរ។

ឆ្នាំ១៩៧១-១៩៧២ : បម្រើក្នុងវិស័យសារព័ត៌មានក្នុងឋានៈជាម្ចាស់ និងជាចាងហ្វាងនយោបាយកាសែតពន្លឺអង្គរ

ឆ្នាំ១៩៧៣ : ទទួលបានសញ្ញាបត្រ Diplôme de I’Ecole, Ecole Pratique des Hautes Etudes (EPHE), Vleme Section, Sorbonne, Paris ។          

ឆ្នាំ១៩៧៨​ : ទទួលបានសញ្ញាបត្របណ្ឌិត ផ្នែកឯកទេសវិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ-ភូមិសាស្ត្រនយោបាយ, អាស៊ីអាគ្នេយ៍, ប្រវត្តិសាស្ត្រខែ្មរ នៅសាកលវិទ្យាល័យបារីស៍ (Ecole des Hautes Etudes en Sciences Sociales (HESS)-Paris)។

ឆ្នាំ២០០១-២០០៦ : ប្រធានវិទ្យាស្ថាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ឆ្នាំ២០០៥-២០០៩ : អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ។

-ធ្លាប់ជាអ្នកស្រាវជ្រាវ (Chercheur associe) នៅមជ្ឈមណ្ឌលស្រាវជ្រាវជាតិនៅ Paris CNRS (Centre national de Recherche Scientifique).។

ស្នាដៃបោះពុម្ពផ្សាយ៖

១. ស្នាដៃនិពន្ធជាភាសាខ្មែរ៖

-ម្ចាស់ប្តីដួងចិត្តអូន ប្រលោមលោក, ភ្នំពេញ, ១៩៦៥

-កម្រងទស្សនវិជ្ជាភាគ ១-១០ បណ្ណាល័យមហាជន, ភ្នំពេញ, ១៩៦៩-១៩៧១

-ប្រវត្តិទស្សវិជ្ជាភាគ ១-៣ បណ្ណាល័យមហាជន, ភ្នំពេញ, ១៩៧០

-អាម៉ុក ឬជនវិកលនៅម៉ាឡេស៊ី (Amok ou le fou de Malaisie), ភ្នំពេញ, ១៩៧១ ចុះផ្សាយប្រចាំថ្ងៃក្នុងសារព័ត៌មាន ‘មហាជន’

-សូក្រាត (Sorate) បណ្ណាល័យមហាជន, ភ្នំពេញ ឆ្នាំ១៩៧១

-អំពីសេ្នហា (De I’Amour) ការសាកល្បង ផ្នែកសង្គមសាស្ត្រ បណ្ណាល័យ មហាជន, ភ្នំពេញ ឆ្នាំ១៩៧១

-វិបត្តិអំណាច (La crise du pouvoir) ផ្នែកនយោបាយ បណ្ណាល័យមហាជន, ភ្នំពេញ, ឆ្នាំ១៩៧២

-ប្រវត្តិសាស្ត្រខ្មែរ ភាគទី១ តាមរឿងព្រេងនិទាន និងសិលាចារិក (Histoire du Cambodge), Paris, ឆ្នាំ១៩៩៨

-ប្រាសាទព្រះខ័នកំពង់ស្វាយ, ការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ, ភ្នំពេញ, ឆ្នាំ២០០៦

-ព្រះស្តេចកន ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ២០០៦

-ប្រាសាទព្រះវិហារ អតីតកាលរុងរឿង មោទនភាពជាតិខ្មែរ ការផ្សាយរបស់អ្នក​និពន្ធ, ភ្នំពេញ, ឆ្នាំ២០០៨

-ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ការផ្សាយរបស់អ្នក​និពន្ធ, ភ្នំពេញ, ឆ្នាំ២០១៣

-ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា, ភ្នំពេញ, ឆ្នាំ២០១៦

-សាធារណរដ្ឋខ្មែរ, CamEd Business School, ភ្នំពេញ, ឆ្នាំ២០១៧

-លេខ៥ក្នុងមនោគមន៍វិជ្ជាខ្មែរ, ភ្នំពេញ, ឆ្នាំ២០១៧   ​

២. សា្នដៃនិពន្ធជាភាសាបរទេស៖

-Les Forces Armées Nationales Khmères (FANK), mémoire de L’EPHE-Sorbonne VIe section, inédit, Paris, 1973.

-La République Khmère et I’Asie du Sud-Est (après son ècroulement), Thèse de Doctorat de I’EHESS, inédit, Paris, 1978.

-La République Khmère, L’Harmattan, Paris, 1993.

-Cambodge, la répétition de I’histoire (de 1991 aux élections de juillet 1998), You Féng, Paris, 2000.៕

(តាមឯកសារ លោករស់ ចន្ត្រាបុត្រ  )

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត