ស្វែងយល់ពីមូលហេតុ! ប្រទេសភូមា​ (Burma) ដូរឈ្មោះមកជាមីយ៉ាន់ម៉ា​ (Myanmar)
S
Sereyphuon Chhim
25 មីនា 2021 05:03 AM

 ប្រទេសភូមា ​ ស្ថិត​នៅ​តំបន់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ និង​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស​កម្ពុជា​ ពោល​គឺ​បាំង​តែ​ប្រទេស​ថៃ​មួយ​ប៉ុណ្ណោះ​ និង​ធ្លាប់​មាន​ព្រំ​ប្រទេស​ជាប់​អាណា​ចក្រ​ខ្មែរ ផងដែរ ​កាល​ពី​សម័យ​​បុរាណ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេស ភូមា​ (Burma) ត្រូវបានរដ្ឋាភិបាល​យោធា ដឹកនាំដោយឧត្ដមសេនីយ៍​ ណេ វិន ​​ ដូរឈ្មោះមកជាប្រទេស​ មីយ៉ាន់ម៉ា​ (Myanmar)  ​នៅក្នុង​ឆ្នាំ​ ​១៩៨៩ បន្ទាប់​ពី​ខ្លួន​បាន​បង្ក្រាប​ក្រុម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ដោយ​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់។ 

​​រដ្ឋាភិបាល​យោធាបានបញ្ជាក់ពីមូលហេតុថា ការដូរឈ្មោះប្រទេស មកជា មីយ៉ាន់ម៉ា​ (Myanmar) នេះ គឺក្នុងបំណងបង្កើត​ឯកភាពអត្តសញ្ញាណ​ជាតិ​មួយ នៅក្នុងប្រទេសមួយ ដែលមានក្រុម​ជនជាតិភាគតិច​ ជាច្រើនពូជសាសន៍​។ បើ​គេ​ប្រើ​ពាក្យ​ថា​ ប្រទេសភូមា​ ​ (Burma) គឺ​គេ​អាច​​យល់ច្រឡំ​ថា​ ប្រទេសមួយនេះ គឺជាប្រទេសរបស់ក្រុម​ជនជាតិភាគតិច​​ភូមា ​តែមួយប៉ុណ្ណោះ ។ ដូច្នេះ​ ការ​ប្រើ​ពាក្យ​ មី​យ៉ាន់​ម៉ា​ ​ (Myanmar)  គឺ​ក្ដោប​យក​ក្រុម​ជនជាតិភាគតិចទាំងអស់​នៅ​ទូទាំង​ប្រទេស​តែម្ដង ហើយការ​ដូរ​ឈ្មោះ​នេះ​ ក៏​ជា​​វិធី​​ដើម្បី​​បំបាត់​ឥទ្ធិពលរបស់ពួក​អាណានិគម​អង់គ្លេស ​ចេញពី​ប្រទេសផងដែរ៕ (ដោយ៖ តា សេរី)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត