ព្រះពុទ្ធ និង ព្រះធម៌ មួយណាកើតមុនគេ?
S
Sunly Chhun
03 មីនា 2021 12:50 PM

ព្រះធម៌ជារតនៈដ៏ប្រសើរឧត្តមក្នុងលោក រសនៃព្រះធម៌អាចធ្វើឱ្យមនុស្សរស់នៅប្រកបដោយសន្តិភាពក្នុងផ្លូវចិត្ត និងសន្តិភាពក្នុងសង្គមជាតិផងដែរ។ ព្រះធម៌ជាសភាវដែលមានជានិច្ចក្នុងធម្មជាតិ ព្រះធម៌មានតម្លៃរកអ្វីប្រៀបពុំបាន ប្រៀបដូចជារតនៈមានតម្លៃនៅក្នុងបាតភ្នំ ដែលអ្នកផងទូទៅមើលមិនឃើញ។

ព្រះពុទ្ធជាមហាបុរសក្នុងលោក ទ្រង់បានត្រាស់ដឹងអមតៈនិព្វានធម៌ ជាធម៌កាត់ផ្ដាច់ ភព ជាតិ កំណើត គាស់រំលើងឫសគល់នៃតណ្ហា និងអវិជ្ជា។ ព្រះអង្គខិតខំបំពេញបារមីចំនួនបួនអសង្ខេយ្យមួយសែនកប្ប ហើយត្រាស់ដឹងធម៌ដោយព្រះអង្គឯង ឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។ ព្រះអង្គបង្ហាញផ្លូវទៅកាន់បរមសុខ ចំពោះបរិស័ទទាំងឡាយដែលទទួលយកមេរៀនត្រាស់ដឹងរបស់ព្រះអង្គ។ ព្រះអង្គប្រៀបបាននឹងបុរសរុករករតនៈក្នុងបាតភ្នំ យកមកចែកជូនអ្នកភូមិអីចឹង។

ព្រះពុទ្ធត្រាស់ដឹងធម៌ យកធម៌មកសម្ដែងដល់បរិស័ទ តែមិនមែនមានន័យថាព្រះពុទ្ធជាអ្នកបង្កើតធម៌នោះទេ។ ព្រះអង្គប្រៀបបាននឹងបុរសអ្នកដើរស្វែងរករតនៈ ឯព្រះធម៌ប្រៀបបាននឹងរតនៈនៅក្នុងបាតភ្នំដែលរងចាំអ្នកមានសមត្ថភាពអាចយកចេញទៅបាន។ ទោះបីជាព្រះពុទ្ធមិនត្រាស់ ក៏ព្រះធម៌នៅតែមាននៅក្នុងធម្មជាតិជានិច្ច គ្រាន់តែមនុស្សសត្វមិនដឹងព្រោះគ្មានអ្នកគាស់បង្ហាញ៕ ដោយ៖ ឥ.ស 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត