សម្លេងពលរដ្ឋ ៖ មេគយចល័តតំបន់៥ដុះស្លែ ឈួន សោភា ប្រព្រឹត្តអំពើពុករលួយ និងធ្វើអោយយោធាបម្រើជាតិម្នាក់ឈឺចាប់សម្រេចចិត្តចងកសម្លាប់ខ្លួន
C
Chumsothon Son
12 កុម្ភៈ 2021 07:09 AM

(ភ្នំពេញ) ៖ យោងតាមប្រភពព័ត៌មានពីគណនេយ្យហ្វេសប៊ុកមួយដែលមានឈ្មោះ សេង ធារិន ដោយទ្រាំការឈឺចាប់មិនបាន ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារនោះបានបញ្ជាក់ថា៖ តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬជាកំហុសគយចលត័តំបន់៥ ,?ជាយោធាបម្រើជាតិ តូចចិត្តគយចល័តតំបន់៥ ចាប់ឡាន ស្នើសុំយកមកបម្រើការអង្គភាពវិញ មិនបាន ឈឺចាប់ពេកសម្រេចចិត្តចងក សម្លាប់ខ្លួន។

គណនេយ្យហ្វេសប៊ុកឈ្មោះ សេថ ធារិន បានបញ្ជាក់ថា៖ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង)ក៍ត្រូវគយចលត័តំបន់៥ចាប់ ទោះខាងអង្គភាពស្នើសុំធានា និងមានឯកសារត្រឹមត្រូវ តាមគោលការណ៍កងយោធលខេមរភូមិន្ទ ក៏ខាងគយចល័តមិនព្រមអោយ ហើយជាឡានកញ្ចាស់ថែមទៀត ដែលគាត់ខំសន្សំប្រាក់ខែទិញ យកមកជិះបម្រើអោយអង្គភាព ។

រថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខ ខម ប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ ដោយសារការរឿងនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំរេចចិត្តចងក សំលាប់ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ នេះ។ ប្រជាពលរដ្ឋ ក៏ដូចជាយោធិន គិតថាការប្រមូលពន្ធជារឿងចាំបាច់ណាស់ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយ មិនគួរដុតអោយខ្លោចរោយអោយឆៅទេ រថយន្តចាស់មួយនេះបានបំរើអង្គភាពមិនតិចទេ ពួកគាត់ពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ក៏ស្តាយយោធិនដែលមានសមត្ថភាពដែរ ។ ហើយក៏មិនលើកទឹកចិត្តអោយកងកំលាំងប្រើរថយន្តអត់ពន្ធដែរ លោកមេគយចល័តតំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួនលោកផ្ទាល់ដឹងហើយ ក្នុងការដាក់ខែជាមួយឈ្មួញរត់ពន្ធ ទោះជាច្បាប់កំណត់អោយចាប់ តែលោកគួរសិក្សាពីទិដ្ឋភាពសង្គមផង ។

មន្ត្រីយោធា បានលើកឡើងថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ជាមន្ត្រីយោធាមួយរូបដែលបានបំពេញការងារជូនអង្គភាព ផ្នែកជំនាញ IT លោកបានសន្សំប្រាក់យ៉ាងលំបាកបំផុត ដើម្បីទិញរថយន្តខាងលើនេះ យកមកប្រើប្រាស់ក្នុងអង្គភាព បាញ់ថ្នាំពណ៌ត្រេអ៊ី មានឯកសារត្រឹមត្រូវ ទីបំផុតខ្លួនតូចចិត្តនិងក្រុមគយចល័តតំបន់ ៥ ចាប់រថយន្តរបស់គាត់ហើយមិនព្រមអោយវិញ ទោះសំណើសុំដោយអង្គភាពក៏ដោយ។ ចុងក្រោយដោយក្តីឈឺចាប់ ក៏សំរេចចិត្តចងកសម្លាប់ខ្លួនតែម្តង។

ពាក់ព័ន្ធក្នុងករណីនេះ ប្រធានក្រុម គយចល័តតំបន់ ៥ ឈ្មោះ ឈួន សោភា ត្រូវបានប្រជាពលរដ្ឋរកស៉ីឆ្លងកាត់ខេត្តបន្ទាយមានជ័យ រអ៊ូរទាំថា ធ្វើបាបប្រជាពលរដ្ឋខ្លាំងណាស់ តែបេីឈ្មួញធំៗបង់លុយប្រចាំខែអោយហេីយ គឺ មិនមានគយរំខានទេ ។

ហើយនាពេលថ្មីៗនេះ មេគយចល័ត តំបន់ ៥ ឈួន សោភា ប្រព្រឹត្ត អំពើ មិនគប្បី ជាច្រើន លើកច្រើនសារ រហូតដល់ប្រជាពលរដ្ឋតវ៉ាបិទផ្លូវម្ដងហើយ តែបុគ្គលរូបនេះនៅតែឈរនៅលើតួនាទីយ៉ាងរឹងមាំដដែល ។

ចំពោះករណីនេះដែរ បើតាមប្រភពពីអ្នកបន្ទាយមានជ័យដែលសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា៖ ឈួន សោភា មិនខ្វល់នឹងការតវ៉ា ឬការរិះគន់របស់មហាជនទេ សំខាន់ប្រឹងកើបលុយធ្វើមានធ្វើបាន និងទុកសូកមេខ្លះ គឺគេបានសុខហើយ ។

ចំណែកមេគយធំខាងលើក៏អញ្ចឹងដែរបុគ្គល ឈួន សោភា រូបនេះបង្កររឿងក្ដៅក្រហាយដាក់ ប្រជាពលរដ្ឋជាច្រើនលើកច្រើនសារ តែនៅតែរក្សាទុកអោយនៅធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ កាន់តែខ្លំាង ។

លើនេះមហាជនរង់ចាំមើល ថាតើការឈឺចាប់របស់មន្ត្រីយោធាការពារព្រំដែនរហូតដល់ថ្នាក់ ចងកសម្លាប់ខ្លួន អាចធ្វើអោយមានការផ្លាស់ប្ដូរមេគយចល័ត ឈួន សោភា ឬអោយនៅដដែល ឬតម្លើងអោយធ្វើធំជាងមុន?

សម្រួលអត្ថបទ ៖ S.T

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត