
អុកជាល្បែងម្យ៉ាងមានកូន ៣២ សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា ៦៤; បណ្ដាកូនទាំង ៣២ នោះមានកូន ២ ហៅថា ខុន ទុកជាស្ដេចទ្រង់រាជ្យ, មានកូន២ ហៅថា នាង ទុកជាព្រះអគ្គមហេសី, មានកូន៤ ហៅថា គោល ទុកជាសេនាបតី ឬ មេទ័ព, មានកូន ៤ ហៅថាសេះ, មានកូន ៤ ហៅថាទូក, មានកូន ១៦ ហៅថាត្រី ទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ៤ ជាល្បែងសម្រាប់លេងឲ្យឈ្លាសវៃក្នុងកលឧបាយរបស់អ្នកចម្បាំងក្នុងសម័យបុរាណអុកមានដើមកំណើតនៅប្រទេសឥណ្ឌា។

អស់រយៈពេលមួយសហវត្សកន្លះមកហើយ អុកត្រូវបានគេដឹងថាជាល្បែងយុទ្ធសាស្រ្តសង្គ្រាម ហើយកំណត់ត្រាអំពីល្បែងអុកនេះមានតាំងពីសតវត្សទី៧មកម្លេះ។ នៅពេលដែលព្រះអង្គម្ចាស់នៃចក្រភពGupta បានសុគតនៅក្នុងសង្គ្រាម ប្អូនប្រុសរបស់ព្រះអង្គបានបង្កើតល្បែងអុកនេះឡើងនៅលើក្ដារ Ashtapatta ក្រឡា៨X៨ ជាតំណាងនិងដើម្បីរំលឹកដល់ព្រះអង្គដែលបានសោយទីវង្គតទៅហើយ និងដើម្បីលួងលោមព្រះមាតាឱ្យឈប់សោកសៅទៀតទៅ។

ឈ្មោះដើមនៃល្បែងនេះត្រូវបានគេហៅថា ចតុរង្គ ជាភាសំស្ក្រឹតប្រែថាមានអង្គបួន ប៉ុន្តែនៅពេលវាបានរីកសាយដល់ Sassanid Persia ក៏ត្រូវបានឈ្មោះថ្មីដែលគេហៅថា Chess ដែលមកពីពាក្យ Shah (ស្ដេច) និង Checkmate, Shah mat (ស្ដេចអស់សង្ឃឹម)។ ក្រោយសតវត្សទី៧ ជនជាតិអ៊ីស្លាមបានច្បាំងដណ្ដើម Persia ពួកគេលេងអុកដើម្បីពិពណ៌នាពីនយោបាយ ចំណែកអ្នកប្រវត្តិវិទូ al-Mas’ udi កត់ត្រាថាជាល្បែងសក្ខីបទនៃឆន្ទៈសេរី។ វាបានសាយភាយទៅអាស៊ី និងរីកសាយតំាងពីរាជវាំងរហូតដល់តៀមកាហ្វេ។

អ្នកដែលជក់លេងល្បែងនេះគឺអង្គុយលេងដោយប្រើរយៈពេលយូរនិងគ្មានអារម្មណ៍ឃ្លានបាយឡើយ អ្នកឈ្លាសវៃក្នុងល្បែងនេះតែងស្កាត់ជួបលេងជាមួយគ្នា តែបច្ចុប្បន្នល្បែងនេះត្រូវបានបង្កើតឡើងព្រោងព្រាតនៅក្នុងទូរសព្ទ័ដៃនិងកុំព្យូទ័រសម្រាប់សម្រួលដល់អ្នកដែលរកដៃគូលេងមិនបាន៕ ដោយឥន្ត្រីយ៍សិល្ប៌១៣៨
ឯកសារយោង៖
https://en.wikipedia.org/wiki/History_of_chess
https://www.britannica.com/topic/chess/History


