គ្រូបង្វិកក្លិបអង្គរថាយហ្គ័រ ដាក់ការរំពឹងខ្ពស់លើកីឡាករវ័យក្មេងថ្មី Ata (AJ) Inia
K
Kosal Por
29 ធ្នូ 2020 03:05 AM

លោក Oriol Mohedano Segura គ្រូបង្វិកសញ្ជាតិអេស្បាញរបស់ក្លិបបាល់ទាត់អង្គរថាយហ្គ័រ បានបង្ហាញពីការរំពឹងខ្ពស់របស់លោកចំពោះការមកដល់របស់កីឡាករវ័យក្មេងកោះតុងហ្គា Ata (AJ) Inia ដែលជាអតីតខ្សែបម្រើកណ្ដាលរបស់ក្លិបបាល់ទាត់អាជីពនៅប្រទេសអូស្រា្ដលី Melbourne Knights FC ។

លោក Oriol Mohedano Segura បានមានប្រសាសន៍ថា៖ “Ata (Inia) គឺជាកីឡាករដែលយើងបានធ្វើតេស្ដកាលពីឆ្នាំមុន ទោះបីជាគាត់នៅក្មេងក្ដី (អាយុ ២០ ឆ្នាំ) តែគាត់ជាកីឡាករដែលមានគុណភាព ហើយអាចខ្លាចទៅជាកីឡាករដ៏ល្អបំផុត (នាពេលអនាគត)” ។ លោក Oriol បានបន្ថែមទៀតថា៖ “ខ្ញុំចង់ធ្វើឱ្យគាត់ក្លាយជាកីឡាករបាល់ទាត់ជួរមុខក្នុងតំបន់អាស៊ាន ហើយគាត់សក្ដិសមឥតខ្ចោះជាកីឡាករវ័យក្មេងរបស់ក្លិបបាល់ទាត់អង្ករថាយហ្គ័រ ។ (ខ្ញុំ) សប្បាយចិត្តដែលក្លិបបានចុះកិច្ចសន្យាជាមួយនឹងគាត់ បើទោះបីជាមានការលំបាកក្នុងការនាំយកកីឡាករបរទេសមកទីនេះ (មករួមក្រុម) ដោយសារតែការរាតត្បាតនៃជំងឺ (កូវីដ ១៩) ក្ដី” ។

សូមបញ្ជាក់ថា Inia បច្ចុប្បន្នកាន់សញ្ជាតិអូស្រា្ដលី ហើយគាត់បានចាប់ផ្ដើមអាជីពបាល់ទាត់របស់គាត់នៅក្លិបបាល់ទាត់ Melbourne Knights FC កាលពីឆ្នាំ ២០១៨ និងក្លិប Caroline Spings George Cross FC នាឆ្នាំ ២០២០ ខណៈគាត់ក៏ធ្លាប់ជាប់ក្រុមជម្រើសជាតិ U-23 របស់អូស្ត្រាលីផងដែរកាលពីឆ្នាំមុន ៕

ដោយ៖ June

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត